ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះ មានការអមដំណើរដោយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប និងកម្លាំងខណ្ឌរដ្ឋបាលជលផលបាត់ដំបង សរុបចំនួន ២៣នាក់ និងមធ្យោបាយកាណូតចំនួន ៥គ្រឿង។…
