សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam នៅកំពង់ស្ពឺ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន
(កំពង់ស្ពឺ)៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ក្នុងនោះរួមមាន ជនជាតិឥណ្ឌូណេស៊ី ចំនួន៦នាក់ (ស្រី្ត ៤នាក់) និងជាតិខ្មែរចំនួន០១នាក់ ជាអ្នកបើកបរ និងយាមទីតាំង។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំ រួមមាន: ទូរសព្ទដៃ ៥៩គ្រឿង,…
