លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុន សុឃឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលលោកកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះ លោកមេបញ្ជាការរង បាននាំយកថវិកាសរុបចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ ៥០គីឡូក្រាម និងទឹកបរិសុទ្ធ…
