ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 24 ខែមករា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ស្រាវជ្រាវឈានដល់ការបង្ក្រាបចំណុចបន្ទប់ជួល ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ មឿង ចាន់សុខហេង ភេទប្រុស អាយុ២០ឆ្នាំ សញ្ចាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាល ចំនួន០១លើក ជាប់រយៈពេល០១ឆ្នាំ ពីបទ ប៉ុនប៉ងលួច ២-ឈ្មោះ ខុន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក លើកទី១ ជាប់រយៈពេល០១ឆ្នាំ ពីបទ អំពើលួចទូរស័ព្ទ លើកទី២ ជាប់រយៈ០៨ខែ ពីបទ អំពើលួច ៣-ឈ្មោះ ឈុំ ស្រីនាថ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៣នាក់ មានមុខរបរ មិនពិតប្រាកដ និងមានវិជ្ជមានសារធាតុញៀន (+) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed