ចោរស្រីដៃឆើត ឃើញគេទុកម៉ូតូចោលភ្លេចដកកូនសោចេញព្រោះម្ចាស់ជាប់លេងបាល់ ក៏លួចយកទៅបាត់ ពេលនេះត្រូវឃាត់ខ្លួន
(កំពង់ស្ពឺ) ៖ នៅចំណុចតារាងបាល់ទះភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ផ្លាកលេខ ស្ទឹងត្រែង 1A-7028 មូលហេតុទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចាស់ជាប់ដៃលេងបាល់ភ្លេចដកកូនសោចេញពីម៉ូតូ។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ដ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យជាចោរលួចម៉ូតូខាងលើ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ…
