ឃាត់ខ្លួនអ្នកក្លាហាន ២នាក់ បន្ទាប់ពីប្រើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅសង្កាត់សិត្បូ
(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០២នាក់ ចំណុចភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីហិង្សាដោយចេតនា (បង្កឡើងដោយក្មេងទំនើង) ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ជា សូយស៊ីន អាយុ…
