(កំពង់ស្ពឺ) ៖ ករណីគ្រោះថ្នាក់ចរាចរ​ណ៍កណ្ដាលក្រុងច្បា​រ​មន​ បណ្ដា​លមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅ​នឹងកន្លែ​ង ចំណែកម្នាក់ទៀតរបួស​ស្រាល ក្នុងករណីរថ​យ​ន្តបុ​កម៉ូតូ ០២គ្រឿង​ កាលពីវេលាម៉ោង ៦៖​៣០​នាទី​ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិត​នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ រថយន្ត ០១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BX-9781 អ្នក​បើកបរឈ្មោះ មិន ហេង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅ​ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរស្មៀនឃុំ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង​ លុះមកដល់ចំណុចកើតហេតុ បានទៅបុកពីក្រោ​យម៉ូតូ ០២គ្រឿង ទី១ ម៉ូតូម៉ាក HONDA DREAM C125​ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1F-6117 អ្នក​បើ​កបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ស្លាប់នៅនឹងកន្លែង រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ ម៉ូតូម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែម ស្រីទី ភេទស្រី អា​យុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្រស់សាលា ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុ​ងតែបើកបរនៅពីមុខស្របទិសគ្នា បានបុកពេញទំហឹង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះដល់ក​ន្លែ​ងកើតហេតុ បានចំណាត់ការឃាត់អ្នកបើកបររថយន្ដ និងជួយសង្រ្គោះអ្នករងរបួស ចំណែកអ្នកស្លាប់ប្រគល់ជូនដ​ល់​ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី​៕

Screenshot

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed