ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ក្រុងតាខ្មៅ÷ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ចនិងការងារជំនាញអោយកាន់តែមានប្រសិទ្ធភាព និងផ្សព្វផ្សាយផែនការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

លោកអធិការបានណែនាំអោយផ្នែកជំនាញនិងប៉ុស្តិ៍ទាំង១០បន្តរយកចិត្តទុកដាក់លើការងារថែរក្សាសុខសុវត្ថិភាព សន្តិសុខសង្គម ការផ្តល់សេវាសារធារណៈផ្សេងៗ បញ្ហាចោរកម្ម បញ្ហាគ្រឿងញៀន ជាពិសេសបញ្ហា បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។

កិច្ចប្រជុំនេះមានការចូលរួមពី លោក-លោកស្រី អធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង១០ ផងដែរ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed