ចេញផ្សាយ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ក្រុងតាខ្មៅ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។

ជាក់ស្តែងនៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរួមមាន៖

ទី១៖ សណ្ឋាគារចំនួន១ ឃ្លាំងចំនួន៥ ផ្ទះជួល៥០បន្ទប់ ផ្ទះសំណាក់ចំនួន៣ នៅភូមិព្រែករាំង , ភូមិព្រែករាំង១ ,ភូមិអាចម៍កុក ,ភូមិកំពង់សំណាញ់ ,ភូមិកំពង់សំណាញ់១ ,ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២៖ ផ្ទះសំណាក់ លី លី ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣៖ ឃ្លាំងអីណុក ,ឃ្លាងផ្ញើរថយន្ត ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤៖ រោងចក្រហឺភីង ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥៖ រោងចក្រ ញ៉ូអេរ៉ា ,រោងចក្រ ហ្គ្រីនមេន ហ្គាមេន វ៉សសុីង , សិប្បកម្មតូវ អេសថេកថាយ ,រោងចក្រសុីម៉ង់ GDY ,រោងចក្រស្បែជើង ជីនវែល ចេង ស៊ូ , បុរី ឌឹភឺលវីឡា , រោងចក្រ បេស ប៊ីយូធី ឯ.ក ,រោងចក្រ ហ្សាសេងហ៊តវែរ(ខេមបូឌា)ឯ.ក , ក្រុមហ៊ុន ហុងហ័រ សឹង ប្លីក អេនដាយអ៊ីង(ខេមបូឌា)ឯ.ក , រោងចក្រតាក់ហូ មេនូហ្វេធឺរីង ឯ.ក ស្ថិតក្នុង ភូមិព្រែកត្រែង ,ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *