ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
កាលពីព្រឹកថ្ងៃច័ន្ទ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦ ផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ ផ្នែកប្រឆាំងគ្រឿងញៀន រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្រុញអោយប្អូនៗក្មួយៗ សិស្ស គោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថិភាពជាចំបង ជូនសិស្សានុសិស្ស នៃ សាលាអនុវិទ្យាល័យ វិទ្យាល័យសុវណ្ណភូមិ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

