ចេញផ្សាយ÷ថ្ងៃពុធ ទី 11 ខែកុម្ភៈ ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
លោក គិម រិទ្ធី អភិបាលនៃគណះអភិបាលខេត្តព្រះ វិហារ បានចេញលិខិត មួយ ណែនាំទៅកាន់ លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង ឲ្យបញ្ឈប់ការ រើសអើង ឬប្រកាន់និន្នាការនយោបាយ ដោយត្រូវ បំរើពលរដ្ឋ ដោយស្មោះ ត្រង់ ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងត្រូវ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដោយគំនិតច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ គិតគូរពី ឧត្តមប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព ។

