Month: August 2026

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ២ករណីផ្សេងគ្នា ដែលពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ ថ្ងៃទី19 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានពីពលរដ្ឋល្អ រួមទាំងកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ក្នុង២ករណីផ្សេងគ្នា +ករណីទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ថេង សុខវេង…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេងៗ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ…

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​  នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

ចេញផ្សាយ ថ្ងៃទី19 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។…

លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅខេត្តកំពង់ចាម

ចេញផ្សាយ ថ្ងៃទី16 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ MadeInCambodia» នៅខេត្តកំពង់ចាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១៧៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ខេត្តតាកែវ ក្រោមប្រធានបទ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា»

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» បានបង្ហាញពីការបង្កើតផលិតផលទេសចរណ៍ដែលផ្សារភ្ជាប់រវាង កីឡា បេតិកភណ្ឌ ធម្មជាតិ បរិស្ថាន និងសហគមន៍ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់គោលដៅទេសចរណ៍ខេត្តតាកែវឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក ជាពិសេសក្នុងរដូវកាលបៃតង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១៧៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ខេត្តតាកែវ…

សម្តេចតេជោ ហ៊ុន សែន ជជែកជាមួយ ឯកឧត្តម កឹម សុខា ព្រមទាំងគ្រួសារអស់រយៈពេល ៣ម៉ោង និងបានសរសើរកញ្ញា កឹម មនោវិទ្យា ថាជា ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ !

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានអញ្ជើញមកជួបសម្តេចនៅផ្ទះ មុនពេលដែលឯកឧត្តមអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។ សម្តេចតេជោ បានបន្តថា នៅថ្ងៃនេះ រួមជាមួយលោកជំទាវ និងកូនស្រី ឯកឧត្តម កឹម សុខា បានមកសួរសុខទុក្ខសម្តេចម្តងទៀត ដែលជំនួបនេះបានចំណាយពេលជជែកគ្នាយ៉ាងស្និទ្ធស្នាលរហូតដល់ ៣ម៉ោង (ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០)។ ក្នុងឱកាសនោះ សម្តេចតេជោបានគូសបញ្ជាក់ថា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី

ចេញផ្សាយ ថ្ងៃទី16 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នៅរសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក នៅសាលប្រជុំសាលាស្រុកលើកដែក ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក…

សហរដ្ឋអាម៉េរិកប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។…

ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»

ចេញផ្សាយ ថ្ងៃទី14 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ « ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ…

You missed