ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន វគ្គទី៩ ដែលរៀបចំដោយសមាគមសារព័ត៌មានចំនួន៣ ក្រោមកិច្ចសហការគាំទ្រពីក្រសួងព័ត៌មាន
ចេញផ្សាយ ថ្ងៃទី1 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាល និងវិក្រឹតការនៃក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន វគ្គទី៩ ដែលរៀបចំឡើងដោយកិច្ចសហការរវាង សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព, សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និង សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ក្រោមការគាំទ្រ និងសម្របសម្រួលពីក្រសួងព័ត៌មាន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំសមាគម…
