ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ
ចេញផ្សាយ÷ថ្ងៃសុក្រទី 23 ខែមករាឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។ ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣…
