ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 22 ខែមករា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ប៉ូលិសក្លែងក្លាយ ប្រុងធ្វើស៊ីប៉ូលីសពិតជាអធិការរងខណ្ឌ មានអីស្ពៃដូចអាត្នោតឃាត់ខ្លួន៤នាក់!
ក្រុមប៉ូលីសក្លែងក្លាយបន្លំខ្លួនធ្វើជាប៉ូលីស ត្រូវអស់ល័ក្ខ ក្រោយធ្វើសកម្មភាពពួនស្ទាក់បម្រុងធ្វើស៊ីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ស្រាប់តែប៉ះចំលោកអធិការងខណ្ឌ ក្របួចបាន៤នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ទីតាំងកើតហេតុ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕

