Month: January 2026

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ចើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (កំពង់ចាម)÷សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបិទបញ្ចប់ នាព្រឹកថ្ងៃទី២៩មករាឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការពេញមួយថ្ងៃទី២៨មករា។ ពិធីនេះ បានប្រព្រឹត្តិទៅ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សារឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។ របាយការណ៍អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញថា រយៈពេលពេញមួយឆ្នាំ២០២៥ កន្លងមកនេះ…

ភាគីកម្ពុជានឹងភាគីថៃ(RBC)បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃ ភាគីទាំងពីរមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នាមួយនៅឡើយ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ យោងតាម សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩…

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ណែនាំឱ្យនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម ចុះបង្ក្រាបនូវរាល់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងអស់

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម ចុះបង្ក្រាបនូវរាល់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងអស់។​ការណែនាំនេះ​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា…

អគ្គនាយកប្រឆាំងOnline Scamចិនមកដល់កម្ពុជា ដើម្បីសហការគ្នាសម្អាត Online Scam

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី ២៦ មករានេះ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដឹកនាំដោយ លោក LOU Xiandi អគ្គនាយកគ្រប់គ្រងមណ្ឌលប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៉ីនធើណេត នៃក្រសួងសន្តិសុខសាធារណ:ចិន ។ ក្នុងជំនួបពិភាក្សា គឺផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋចិន ដែលស្នាក់នៅ ធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams…

បង្ហោះម៉ូតូនិងធាក់ប្លន់ដើម្បីកាត់សាញ ! សូមបង្ហាញមុខអ្នកក្លាហានជំនាញបង្ហោះម៉ូតូនិងប្លន់យ៉ាងសកម្មនៅផ្លូវក្រវ៉ាត់ក្រុងទី៣

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ក្រុងតាខ្មៅ) ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបចំណុចលើផ្លូវ២១ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

កម្លាំង​ការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ចុះធ្វើការ​អប់រំ​ណែនាំ​ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ចុះធ្វើការ​អប់រំ​ណែនាំ​…

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា…

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺន

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)។ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…

សម្ដេចធិបតី៖ កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ សម្តេចបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។…

You missed