Category: ព័ត៌មានសន្តិសុខសង្គម

កងទ័ពអាកាសរបស់ថៃបានបន្តឈ្លានពានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក

ចេញផ្សាយ÷ ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ថៃផ្គើនអាមេរិកនិងចិន ! កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ​ជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។អំពើដ៏គឃ្លើនរបស់ថៃ បានបង្ហាញពីការមិនស្តាប់​សហរដ្ឋអាមេរិក និងចិន ដែលឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នា។ តែកងទ័ពថៃតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប…

ត្រឹមម៉ោង៧៖៣០នាទី សភាពការណ៍តាមព្រំដែនរៀងស្ងាត់ ក្រោយគោលដៅខ្លះទាហានឈ្លានពានសៀម​ បានបាញ់ផ្លោងចូលនៅទៀបភ្លឺ

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍តាមសមរភូមិព្រំដែនរៀងស្ងប់ស្ងាត់បន្តិច ខណៈគោលដៅខ្លះនៅវេលាម៉ោងទៀបភ្លឺ ទាហានឈ្លានពានសៀម បានបាញ់ចូលមកដីយើងយ៉ាងខ្លាំង។ សមរភូមិថ្មដា នៅវេលាម៉ោងជាង៤ទៀបភ្លឺ ពួកវាបាញ់ចូលដីយើង ដើម្បីស្វែងរកបន្ទាយទាហានយើង និងក្រោយមកពួកវាបន្តប្រើដ្រូនខ្នាតធំ បង្ហោះមើលទីតាំងទាហានរបស់យើងបន្តទៀត។ សម្រាប់សមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណ៤ ពួកវាបាញ់ចូលជាច្រើនគ្រាប់ ហើយបន្តបាញ់ចូលភូមិជោគជ័យនៅវេលាម៉ោងប្រមាណ៦៖៣០នាទី។ នៅសមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ពួកវាបន្តបាញ់ចូលថ្មដូន និងតាក្របី។ នៅឯសមរភូមិព្រះវិហារ រៀងស្ងប់ស្ងាត់។ ជារួមនៅសមរភូមិជួរមុខខ្លះ យូរៗពួកវាបាញ់ផ្លោងចូលម្តង។ សម្រាប់កងកម្លាំងរបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងត្រៀមឆ្លើយតបជាមួយសត្រូវទៅវិញគ្រប់ពេល៕

ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៦_ខែធ្នូ_ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញ​ល្បាត​តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង ក្នុងគោលបំណងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ។

កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​៦៣​នាក់ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​៦៣​នាក់ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្មាំព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាមបានទទួលពលរដ្ឋវៀតណាមចំនួន៦៣នាក់ ដែលអាជ្ញាធរកម្ពុជាផ្ទេរមក។ ក្នុង​ចំណោម​នោះ មាន ៤២​នាក់​បាន​រត់​គេច​ខ្លួន​ពី​សួន​ឧស្សាហកម្ម​បន្លំ​ទូរគមនាគមន៍​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា។ ពួកគេបានរាយការណ៍ថាត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួលក្រោមលក្ខខណ្ឌដ៏គួរឱ្យរន្ធត់ មិនអាចទាក់ទងក្រុមគ្រួសាររបស់ពួកគេ និងទទួលរងការវាយដំដោយសារការមិនគោរពតាមបញ្ជា។

នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ

ចេញផ្សាយ÷ថ្ងៃពុធទី 17 ខែធ្នូឆ្នាំ 2025 នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកឧកញ៉ា យឹម តាស្រង់ និងក្រុមការងារ ស្ថិតនៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន (ព្រំដែន)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងអង់អាចរបស់កម្ពុជា បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅខាងលិចដំណាក់ស្ដេច នៃសមរភូមិថ្មដូន ដើម្បីកម្ទេច និងបំផ្លាញមហិច្ឆតាឈ្លានពានរបស់ទាហានសៀម។ការបាញ់ស្រោចឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីទាហានឈ្លានពានរបស់សៀម បានបាញ់ផ្លោងសង្គ្រប់ចូលដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែមិនបានធ្វើឲ្យកងទ័ពរបស់កម្ពុជាផិតភ័យចុះញ៉មបាននោះឡើយ៕

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសារព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម ប្រយុទ្ធនៅកម្ពុជា

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព កម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដី កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មាន យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី នៅលើទឹកដីកម្ពុជាពិសេសកងទ័ព ជើងទឹកបរទេសដែលមកតាមច្រក សមុទ្រខេត្តព្រះសីហនុដែលនេះជា ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ យោធាឬការប្រយុទ្ធនោះឡើយ៕

ទិដ្ឋភាពសាលារៀន និងផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតពីការបាញ់ផ្លោងដោយទាហានឈ្លានពានថៃ នៅស្រុកអូរជ្រៅ

ក្នុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា, យោធាថៃបានយកទីតាំងស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគ្រាដែលសំឡេងគ្រាប់​ផ្លោងលើសមរភូមិមិនទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​នោះ ក្រុមអ្នកសារព័ត៌មានបានធ្មក់ចូលទៅថតសាលារៀនអូរបីជាន់ និងផ្ទះប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាត ជាទម្ងន់គ្រាប់​កាំភ្លើងធំ ដែលបានផ្លោងដោយទាហានឈ្លានពានថៃ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គមតេឡេក្រាមបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។…

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

You missed