Category: ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ចំពោះមុខសម្ដេចតេជោ, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦”

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញសួរសុខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន​។ ការចុះសួរសុខទុក្ខនេះ​ គឺបានបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល​ ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ​ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់​ និងផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត​ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជេីញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសង្គ្រាមការពារបូរណភាពទឹកដី

ចេញសាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាគ្រែពេទ្យសម្រាប់សម្រាក ថវិកា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតក្នុងបរិយាកាសដ៏សោកសៅនេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារនៃសព។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។

មណ្ឌលភៀសសឹកវត្តពើងព្រះគោ ក្នុងស្រុកត្បែងមានជ័យ ត្រូវបានបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹម!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ ថ្ងៃសៅរ៍ទី 14 ខែកុម្ភៈឆ្នាំ 2026 ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងដឹកនាំដោយ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌលភៀសសឹកវត្តពើងព្រះគោ នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលបានជ្រកកោនបណ្ដោះអាសន្នទាំងអស់ បានធ្វើដំណើរចាកចេញពីមណ្ឌល ដើម្បីត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្នុងស្រុកជាំក្សាន្ត ប្រកបដោយក្ដីសង្ឃឹម និងសុវត្ថិភាព។ អាស្រ័យដោយបងប្អូនប្រជាពលរដ្ឋបានចាកចេញត្រលប់ទៅផ្ទះវិញអស់ហើយ មណ្ឌលវត្តពើងព្រះគោ នឹងត្រូវ បិទជាផ្លូវការ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចេញផ្សាយ÷ថ្ងៃសៅរ៍ទី 14 ខែកុម្ភៈឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ…

រួមជាមួយនឹងភរិយា ជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប រសៀលថ្ងៃសុក្រ ទី១៣ កុម្ភៈ ២០២៦ រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព​,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។ ក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។

You missed