ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត
ចេញផ្សាយ÷ថ្ងៃទី 21 ថែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ…
