កម្លាំងចម្រុះរាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ នៅខណ្ឌសែនសុខ ពាក់ព័ន្ធករណី Online Scam [មានវីដេអូ]
(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាប ទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក…
