ចេញផ្សាយ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាសខណៈក្នុងឆ្នាំមួយៗ នៅទូទាំងពិភពលោករួមនឹងកម្ពុជា បានរងការខាតបង់ប្រាក់យ៉ាងច្រើនដោយការឆបោកតាមអនឡាញនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលេឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអនមានជ័យ។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាប្រឈមផងដែរ គឺការកើតឡើងនូវការឆបោកតាមអនឡាញ ដែលជនឱកាសនិយម និងឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តិបទល្មើសនានា ជាច្រើនទម្រង់ ដើម្បីឆបោកប្រាក់។

ឯកឧត្តមមានប្រសាសន៍ថា«ការប្រើប្រាស់បច្ចេកវិទ្យានេះឧក្រិដ្ឋជនភាគច្រើនគឺប្រើប្រាស់នូវថ្នាលអនឡាញ ធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ»។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត
និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed