ចេញផ្សាយ÷ថ្ងៃទី 10 ខែមីនា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

អនុវត្តន៍​តាម​បទបញ្ជា​របស់ឯកឧត្តម ម៉ាង​ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក មីន កុម្ភៈ​ អភិបាលរង​ខេត្ត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី Scam Online និង​និង​ជនបរទេស​ដែល​ស្នាក់​នៅ​ដែល​ខុសច្បាប់ នៅ​លើ​ទីតាំង​បុរី​ស៊ី​ឡុ​ង​ប៊េ ស្ថិត​នៅ​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ​
នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦។

លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​នេះ​គឺ​បាន​ឃាត់ខ្លួន​មនុស្ស និង​វត្ថុ​តាង​ដូច​ខាងក្រោម​:
-​ឃាត់ខ្លួន​ជនបរទេស ចំនួន​៧៧​នាក់
-​កុំព្យូទ័រ​៧៧​គ្រឿង និង​ទូរស័ព្ទ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនបរទេស និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។

នេះ​គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ជា​ពិសេស​ទៅ​លើ​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ (Scam Online) និង​ការ​គ្រប់គ្រង​ជនបរទេស​ដែល​ស្នាក់​នៅ​ខុសច្បាប់ ដែល​ស្រប​ទៅ​នឹង​ការ​អនុវត្ត​ខ្លឹមសារ​អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល​។

ការ​ចុះ​ប្រតិបត្តិការ​ដែល​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​បែប​នេះ គឺជា​សារ​មួយ​យ៉ាង​ច្បាស់​ដល់​ក្រុម​ជនល្មើស​ថា សមត្ថកិច្ច​កម្ពុជា​មិន​អត់ឱន​ចំពោះ​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ឡើយ​ ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *