ចេញផ្សាយ÷ថ្ងៃទី 10 ខែមីនា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តកណ្ដាល: តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី រួមមាន៖

*ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល

*ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៥ ម៉ោង៥៖០០នាទី នៅចំណុច ជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣៖៥៧នាទី នៅចំណុច បណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ប្លន់ស្ដ្រីលក់បន្លែ)។ ករណីនេះចាប់ខ្លួនបានម្នាក់ដែលជាជនដៃដល់ និងបក្ខពួក២នាក់ទៀត កំពុងស្រាវជ្រាវ។

បច្ចុប្បន្នកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed