អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីបច្ចេកទេស និងព័ត៌មាន
ចេញផ្សាយ ថ្ងៃទី8 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពនៃការផលិតរូបភាពព័ត៌មានឱ្យកាន់តែមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការក្រោមឱវាទ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមកពីនាយកដ្ឋានព័ត៌មាន ព្រមទាំងមន្ត្រីមកពីបណ្តានាយកដ្ឋាននានាចំណុះឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ…
