ប្រាសាទធម្មនន្ទ មានលក្ខណៈពិសេស បង្ហាញពីចម្លាក់ក្រទ្បោតខ្ពស់ ឧទ្ទិសដល់ព្រហ្មញសាសនានិកាយព្រះនារាយណ៍ ដូចអង្គរវត្ត
ចេញផ្សាយ÷ ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ប្រាសាទធម្មនន្ទ ប្រហែលស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី១១ និងដើមសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ដែលសម្រេចនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។ ប្រាសាទនេះមានរាងចតុកោណ ហើយមានប្រាង្គបែរមុខទៅទិសខាងកើត និងមានកសិន្ធុទឹក កំពែងថ្មបាយក្រៀម និងមានខ្លោងទ្វារពីរ នៅខាងកើតនិងខាងលិច ព្រមទាំងមានហោត្រៃមួយនៅទិសអាគ្នេយ៍។ ប្រាសាទធម្មនន្ទ មានទីតាំងនៅក្រៅក្រុងអង្គរធំ ខាងកើតទ្វារជ័យចម្ងាយប្រហែល៥០០ម៉ែត្រ។ គូនឹងប្រាសាទនេះ នៅខាងត្បូងជាប្រាសាទចៅសាយទេវតា។ ធម្មនន្ទជាប្រាសាទមានទ្រង់ទ្រាយតូច…
