នគរបាលក្រុងតាខ្មៅ បានបញ្ចប់បេសកកម្មចូលរួមការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ប្រកដ ដោយជោគជ័យ
ចេញផ្សាយ ថ្ងៃទី12 ខែសីហា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាពនិងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានានៅក្នុងក្រុងតាខ្មៅ ។ ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ករបស់កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅគឺបានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ…
