ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។

តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ និងអង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ នៅរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ៩៨០០នាក់ ស្មើនឹង ៩៩%នៃមន្ត្រីទាំងអស់ ដោយឡែកសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ១០០០នាក់ ស្មើនឹង ៩៨%នៃមន្ត្រីសរុប។

មន្ត្រីអវត្តមាន នៅក្នុងដំណើរនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងមកនេះ ដោយមានលិខិតបញ្ជាក់អំពីមូលហេតុច្បាស់លាស់ រួមមាន៖ សុំច្បាប់ព្យាបាលជម្ងឺ, ទំនេរគ្មានបៀវត្ស, សិក្សានៅក្រៅប្រទេស, បេសកកម្មក្រៅប្រទេស, មរណភាព, ចូលនិវត្តន៍ជាដើម។ លើសពីនេះ ក៏មានមន្ត្រីមួយចំនួនតូច អវត្តមាន ដោយគ្មានមូលហេតុ និងគ្មានលិខិតបញ្ជាក់ច្បាស់លាស់។

ជាការកត់សម្គាល់ គ្រប់អង្គភាពគោលដៅទាំងអស់ មន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ ដែលចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែង បានសហការដោយគោរពតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការជំរឿន៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed