ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារៈសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសាលានាយទាហានសកម្ម តាមរយៈ ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម សម្រាប់កសាងសមិទ្ធផលក្នុងសាលាដើម្បីបម្រើឱ្យការងារបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យយោធា ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំ ដល់ការកសាងធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័នក្នុងវិស័យយោធា ។

