ចេញផ្សាយ ថ្ងៃទី6 ខែសីហា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវករណីអំពើលួច(ម៉ូតូ)និងកាន់កាប់អាវុធសម្រាប់ប្រហារ(ដាវ) និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យ១ក្រុម បក្សពួកចំនួន ០៥នាក់ ១-ឈ្មោះអាត សង្វាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ២-ឈ្មោះអាត សំរិត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះសាន វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៣នាក់មានសារធាតុញៀនក្នុងទឹកនោម(+) ៤-ឈ្មោះអាត ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ៥-ឈ្មោះតាយ សៀកម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង២នាក់គ្មានសារធាតុញៀនក្នុងទឹកនោម(-)។ សម្ភារៈចាប់យករួមមាន ៖ ដាវដែក០១ ,កាំបិតប៉័ងតោដងដែក០១ ,ទូរស័ព្ទដៃម៉ាកVIVO ចំនួន០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿង ម៉ាក SAMSUNG ពណ៌ខ្មៅ ,ទូរស័ព្ទដៃ០១គ្រឿងម៉ាក SAMSUNGនិងREDMI ពណ៌ខៀវ ០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPHONE 11 ពណ៌ស ០១គ្រឿង ,ម្សៅក្រាមពណ៌ស ថ្លា ចំនួន០២កញ្ចប់តូច សង្ស័យជាសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី ។

