ចេញផ្សាយ ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(ក្រុងប៉ោយប៉ែត) យោងតាមការចង្អុលបង្ហាញពីមមនុំននន លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ បភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័យដេញកាប់យកម៉ូតូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺនៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅចំនុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សរុបចំនួន ០៦នាក់ប្រុស ដែលធ្វើសកម្មភាពកាប់យកម៉ូតូនៅចំនុចខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ បានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *