ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយ៉ាងសាហាវដោយយកកាំបិតតាំតោកាប់សម្លាប់ទៅលើប្រពន្ធ ប៉ុន្តែមិនបានសម្រេច រួចក៏ព្យាយាមធ្វើអត្តឃាតខ្លួនឯងតាមក្រោយ តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន ស៊ីណាត អាយុ ៤០ឆ្នាំ មុខរបរជាជាងកញ្ចក់។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ីម គឹមរស់ អាយុ ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី និងផ្ដន្ទាទោសតាមបទល្មើសដែលបានប្រព្រឹត្ត៕

