ចេញផ្សាយ÷ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលគ្រាប់ពូជបន្ថែមចំនួន ៤មុខ រួមមាន គ្រាប់ត្រកួន ១៨៣០កញ្ចប់ ស្ពៃខៀវ ១៨៣០កញ្ចប់ ស្ពៃចង្កឹះ ១៨៣០កញ្ចប់ និងផ្ទីស ១៨៣០កញ្ចប់ ពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ការទទួលនេះធ្វើឡើងនៅសាលាខេត្តសៀមរាប នៅថ្ងៃម្សិលមិញ ដោយមានការចូលរួម វត្តមានលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា គ្រាប់ពូជទាំងអស់ គឺសម្រាប់ផ្គត់ផ្គង់ចែកដល់ដល់បងប្អូនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបំពេញតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក៕

