ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ខេត្តក្រចេះ ព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប៩៨.៤០៥គ.ម

មានតួនាទីជាខ្សែតភ្ជាប់យុទ្ធសាស្ត្ររវាងខេត្តក្រចេះ ជាមួយបណ្តាខេត្តភាគឦសាន និងភាគខាងកើត ព្រមទាំងជួយបង្កើនការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ និងតំបន់ផលិតកម្មកសិកម្មសំខាន់ៗ។ សមិទ្ធផលកំណាត់ផ្លូវថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន បង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដែលជាមូលដ្ឋានសម្រាប់ការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed