ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“បង្កើនការយល់ដឹងរួមគ្នាពីហានិភ័យ នៃមេរោគអេដស៍ និងជំងឺអេដស៍ និងការមាក់ងាយរើសអើង” ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាល និងនិស្សិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ ប្រធានគ្លីនិចបង្ការ ថែទាំ និងការព្យាបាលបន្ត នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល (NCHADS) ថ្នាក់ដឹកនាំ គ្រូនគរបាល និងប្អូនៗនិស្សិតនៃបណ្ឌិត្យសភានគបាលកម្ពុជា ចំនួន ១៤៦៩រូប ស្រី ៥៨៦រូប៕

