ចេញផ្សាយ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

នៅខេត្តកំពង់ធំ ដែលត្រៀមរៀបចំនាថ្ងៃទី៥ ខែកក្កដា ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំនើនភ្ញៀវទេសចរនារដូវកាលបៃតង។

សម្រាប់កម្មវិធីជិះកង់កញ្ចប់ទស្សនកិច្ចចម្ងាយ ៣០គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក បើកទទួលចុះឈ្មោះពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ខណៈកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ចាប់ទទួលការចុះឈ្មោះពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ។

អ្វីដែលពិសេស សម្រាប់ការចុះឈ្មោះជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៩គីឡូម៉ែត្រ គឺមិនមានការបង់ប្រាក់ឡើយ ហើយអ្នកចុះឈ្មោះជិះកង់ ១ពាន់នាក់ដំបូង និងអ្នកចុះឈ្មោះរត់ ៩គីឡូម៉ែត្រចំនួន ៣០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត ១ ថែមទៀតផង។ តស់! រួសរាន់ចុះឈ្មោះចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងរួមចំណែកផ្សព្វផ្សាយពីគោលទេសចរណ៍ប្រវត្តិសាស្ដ្រ លើទឹកដីខេត្តកំពង់ធំនេះផងដែរ៕

📢ចេញផ្សាយបន្តដោយ #VCSTVOnline
🌐 http://www.vcstvonline.com.kh

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *